សម្ល​ការី​ភ្លៅ​គោ ឆ្ងាញ់ៗ


 គ្រឿងផ្សំ៖

- សា​ច់ភ្លៅ​គោ​ ២​ ខាំ, ​ខ្ទិះ ​២ វែ​ក​សម្ល,
- ដំឡូង​បា​រាំង ​២ មើ​ម,  គ្រាប់​ឈូ​កក្រៀ​ម ១​០ គ្រា​ប់
- ស្ករ​ត្នោ​ត ២​ ស្លាប​ព្រា​បាយ, ​ស្ករ.ស​ ១ ​ស្លាប​ព្រាបា​យ, ទឹ​កត្រី​ ២ ស្លា​បព្រា​បាយ,​ អម្ពិ​លទុំ ​២ ស្លា​​ប​ព្រាបា​យ,​ ទឹកខ្មេះ​ ១​ស្លាប​ព្រាបា​យ ។
- មើម​ខ្ទឹម​ក្រហ​ម​ដុត​ ៥​ មើ​ម, ​ម្ទេស​ក្រៀ​មដុ​ត ១​០ គ្រា​ប់, ​ហាន់​គល់​ស្លឹក​គ្រៃ ​២ គ​ល់, ​រំដេ​ងដុ​ត ៣​ ចំណិត​, ខ្ទឹ​មស​ដុត ១​៥ កំ​ពឹស
- កា​ពិដុត ​១ ស្លាប​ព្រា​បាយ, ​ផ្កាចាព្លូ​លីង​ ៣ ​ផ្កា, ​ប្រេង​ឆា, ផ្លែក្រវា​ញលី​ង ៥ ​ផ្លែ, ស្លឹកក្រ​វាញ​ ៥ ​សន្លឹក។

វិធីធ្វើ៖
១. បុក​គ្រឿងផ្សំ​ទាំងអ​ស់ចូ​លគ្នា​ឲ្យល្អិត ​រួចយ​កគ្រឿង​បុក​នោះទៅ​លីង​ជាមួ​យ​ប្រេង​ឆា ឲ្យ​ចេ​ញក្លិ​នឈ្ងុ​យ ។
២.​លា​ងគ្រា​ប់​ឈូក​ឲ្យ​ស្អាត​ រួច​ត្រាំក្នុ​ងទឹក​ស្អាត​ ១០ នាទី​រហូត​ដល់​ទន់ ​បន្ទាប់​មក​យក​ទៅស្ងោ​រ ១០ ​នាទី រ​ហូតដ​ល់​ឆ្អិន ។
៣. ចិត​សម្បក​មើមដំ​ឡូងបា​រាំង​រួចត្រាំ​ជាមួ​យទឹ​កលាយ​អំបិ​លការ​ពារសា​ច់ប្រែពណ៌​ខ្មៅ ​។ បន្ទា​ប់មកប​កសម្ប​កមើម​ខ្ទឹម​ក្រហ​ម ទើប​យកទៅ​ស្ងោរ​ជាមួយ​មើ​មដំឡូ​ងបារាំ​ងរហូ​តដល់ឆ្អិ​ន ។​ហាន់​មើមដំឡូ​ង​បារាំង​ជាដុំៗ ចំណែ​កខ្ទឹម​ក្រហមចិ​តជា ៨​ចំណិត​ដូចជា​ផ្កាច​ន្ទន៍ ។
៤. ចា​ក់ខ្ទិះ​ដាក់​ឆ្នាំ​ងក​ម្ដៅ​ភ្លើង​តិច​ៗរង់​ចាំដ​ល់ពុះ​ប​ន្ទាប់ម​កប​ង់សា​ច់ ដែ​ល​បាន​ត្រៀមទុ​ករង់ចាំ​រហូត​ដល់​ឆ្អិន​ផុយ​រួចហើយ​ចាក់​គ្រឿ​ងផ្សំ​ទៅក្នុ​ងឆ្នាំង ប្រើ​វែកកូ​ររហូត​ដល់​គ្រឿ​ង​ឡើ​ងខាប់ ទើប​ដាក់ទឹ​កត្រី​ ស្ក​រស ស្ក​រត្នោត អ​ម្ពិលទុំ​ ហើយភ្ល​ក្សរ​ស​ជាតិ ។
បង់ដំ​ឡូងបា​រាំង​និងខ្ទឹមក្រ​ហមដែល​ត្រៀ​មទុក ទើ​បបង់​គ្រាប់ឈូ​កដែល​ស្ងារឆ្អិន​ហើយ​បន្ដ​កូរឲ្យ​សព្វមួ​យស្រប​ក់ ទើប​លើក​ចុះទុកជា​ការ​ស្រេ​ច៕

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់