វិធីធ្វើសម្លការីខៀវ


 គ្រឿងផ្សំ៖

- ​សាច់​គោ ​២​ខាំ (​លោក​អ្នកអាច​ធ្វើ​ជា​មួយ​សា​ច់​អ្វី​ ក៏​បានតាម​ការ​ចូល​ចិត្ត​) ​,
- គ្រឿង​ការីខៀវ ៥០ ​ក្រាម ​​ត្រប់ពុតញ​ង​ ៣​ក្រាម ​ ជីនាង​វង ​២​មែក​  ម្ទេស​ហាវៃ​ ២​ក្រាម
- ​ម្ទេសប្លោក​ទុំ​ ២​ផ្លែ  ​ម្ទេសហឹរ​ ៥​គ្រាប់ ​ស្លឹក​ក្រូចសើច ​៥​សន្លឹក
- ​ទឹក​ត្រី ​២​ស្លាប​ព្រាកាហ្វេ​  អំបិល​ ១​ស្លាប​ព្រាកាហ្វេ  ស្ក​រ​ស​៣​ស្លាប​ព្រាកាហ្វេ ​ម្រេច ​១​ ស្លាប​ព្រាកាហ្វេ ​ខ្ទះ​ដូង​កន្លះ​កូន​ចាន។

វិធីធ្វើ៖
​១- សាច់​គោ​លាង​ទឹក​ រួច​ហាន់​ជា​ចំណិត​ស្តើងៗ ​ម្ទេសហាវៃ ​និងម្ទេសប្លោកទុំ​លាងទឹករួច​ហា​ន់​ជា​ចំណិតៗ ​ស្លឹក​ក្រូចសើច ​និងត្រប់​ពុតញង​លាង​ទឹក​អោយ​ស្អាត​ទុក​មួយ​អន្លើ​​។
២- ​ដាក់​ខ្ទះ​លើ​ភ្លើង​អោយ​ក្តៅ រួច​ចាក់​ខ្ទិះដូង​ចូល​ - ​ចាក់​គ្រឿងការីចូលគ្នា​ ឆា​អោយ​ឡើង​ឈ្ងុញ​ទុ​ក​រយៈ​ពេល ​២​នាទី​ - ​ដាក់​សាច់​ចូល​​ហើយឆា​ចូល​ច្របល់​ជា​មួយ​គ្រឿង​ការី​ ។​
​៣- ​ចាក់បន្លែ ដូច​ជាត្រប់​ពុតញ​ង ​ស្លឹក​ក្រូចសើច ​ម្ទេសខៀវ​ និ​ង​ម្ទេ​ស​ប្លោក​ក្រហម​ ដែល​បានហាន់​រួច​ឆា​ ច្របល់​ចូលគ្នា​។ ​
​៤-​ចាក់​គ្រឿង​ផ្សំ​រសជាតិ​ចូល​ ឆា​ច្របល់​ចូល​គ្នា​ (និង​​ដាក់ទឹក​បន្ដិច​មិន​ច្រើន​ទេ ​ឬ​មិន​ដា​​ក់​ក៏​បាន​) ទុករ​យៈ​ពេល ​១០ ​នាទី​ទើប​ដាក់​ចុះ​ជាការ​ស្រេច​៕

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់