គ្រឿងផ្សំ៖
- សាច់គោ
- ម្ទេសហាវ៉ៃហាន់បញ្ឆិតៗ
- ម្ទេសប្លោកទុំ
- ជីររណារ
- ជីរអង្កាម
- ត្រកួនហាន់ជាសរសៃកង់ៗហើយស្រុស
- ប៉េងប៉ោះ
- គល់ស្លឹកគ្រៃហាន់ស្ដើងៗ
- ស្ករស, ម្សៅស៊ុប, ទឹកត្រី, ក្រូចឆ្មារ, ម្ទេសដៃនាង, ត្រកូន, ខ្ទឹមស, ខ្ទឹមក្រហមហាន់ស្ដើងៗ, និងសណ្ដែកដីលីង។
វិធីធ្វើ៖
1- ដំបូងត្រូវយកស្ករស ម្សៅស៊ុប ទឹកត្រី ក្រូចឆ្មារ ម្ទេសដៃនាង និងខ្ទឹមស បុកចូលគ្នាធ្វើជាទឹកជ្រលក់។
2- ចំណិតប៉េងប៉ោះត្រូវរៀបដាក់ចានឲ្យស្អាត។
3- សាច់គោត្រូវស្រុសទឹកក្ដៅបន្តិច រួចសឹមយកទៅញ៉ាំជាមួយបន្លែទាំងអស់ដែលហាន់ហើយមុននឹងស្រូបទឹកជ្រលក់ច្របល់ឲ្យសព្វ។
4- បន្ទាប់មកដាក់ខ្ទឹមក្រហម សណ្ដែកដី និងម្ទេសពីលើនោះជាការស្រេច។