សាច់​គោអាំងពិសេស

 

គ្រឿងផ្សំ៖
- សាច់គោ ៤ក្រាម
- ស្លឹកក្រូចសើច ៣សន្លឹក
- ខ្ទឹមស ៤កម្ពឹស (ចិញ្រ្ចាំ)
- ខ្ទឹមក្រហម ៣កម្ពឹស (ហាន់ជាបន្ទះស្តើងៗ)
- ម្ទេសស្រស់ (ហាន់បញ្ឆិត)
- ម្ទេសក្រៀមបុក
- គល់ស្លឹកគ្រៃ ៣ដើម (ហាន់ស្តើងៗ)
- ជីរណា ២ដើម (ហាន់១ថ្នាំងដៃ)
- ជីអង្កាម
- ស្លឹកខ្ទឹម ២ដើម (ហាន់១ថ្នាំងដៃ)
- ក្រូចឆ្មា ២ផ្លែ (ច្របាច់យកទឹក)
- សាលាដ
- អង្ករលីង ១ស្លាបព្របាយកន្លះ
- ទឹកត្រី, ប្រេងខ្យង, ទឹកស៊ីអីវ, អំបិល, ប៊ីចេង, ស្ករស, ប្រេងឆា
 
វិធីធ្វើ៖
១. មុន​ដំបូង អ្នក​ត្រូវ​យក​សាច់​គោទៅ​ប្រលាក់​ជា​មួយស្ករស ប៊ីចេង ទឹក​ស៊ីអីវ និង​ប្រេង​ខ្យង។  បន្ទាប់​មកយកសាច់​គោ​ទៅ​អាំង ពេល​អាំង​ត្រូវ​ប្រែល​ចុះ​ប្រែល​ឡើង​កុំឲ្យ​ឆ្អិន​ពេក​ឲ្យ​នៅ​រៀង​ក្រហមឈាមតិចៗ។
២. ពេល​សាច់​គោឆ្អិន ហើយ​ត្រូវ​ហាន់​ជា​បន្ទះៗ។
៣. យក​ចាន​មួយ​ដាក់​សាច់​គោ គល់​ស្លឹក​គ្រៃ ទឹក​ក្រូចឆ្មា ខ្ទឹមស ខ្ទឹម​ក្រហម  ម្ទេស​ស្រស់ ស្ករស ទឹកត្រី ទឹកស៊ីអីវ អង្ករលីង ស្លឹក​ក្រូចសើច ប៊ីចេង ម្ទេស​ក្រៀម ជីរណា ស្លឹក​ខ្ទឹម និង ជី​អង្កាម ២-៣ សន្លឹក លៃ​យ៉ាង​ណាឲ្យ​មាន​រស​ជាតិ​ជូរ ផ្អែម ប្រៃ និងហិរ។
បញ្ជាក់៖ សាលាដ៍​ទុក​ផ្ទាប់​ជា​មួយ​សាច់​គោពេល​ដែល​ញុំា។ អ្នក​អាច​រៀប​ចំបន្លែ​ពី​ក្រោម ដើម្បី​រចនា​វា​ឲ្យ​ស្អាត​ដោយ​មាន​សាលាដ៍,​ការ៉ុត, ត្រសក់ និងសណ្តែក​គួរ​បាន​ផង​ដែរ៕

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់